សួស្តីចាស៎!
រូបភាពដំណើរកំសាន្ត
This slideshow requires JavaScript.
មិត្តភាព និងភាតរភាព
ប្រក្រតិទិន
March 2023 M T W T F S S 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 អត្តបទពេញនិយម
អត្ថបទល្បីជាងគេ
ពិភាក្សាគ្នានៅទីនេះ!
អ្នកជិតខាងរបស់ខ្ញុំ
ម្ចាស់ប្លក់ល្បីៗទំាងឡាយ
វែបសាយត៏ល្អៗ
អត្ថបទកាស្សែតក្នុងស្រុក
អត្ថបទកាស្សែតបរទេស
ទាក់ទងតាមរយៈ
ចំនួនអ្នកមើលតាមជាតិនីមួយៗ
មកទល់ពេលនេះ ខ្ញុំមិនដឹងថាបានប្រាប់ខ្លួនឯង ដដែលៗថា ចាំថ្ងៃនេះ ថ្ងៃនោះប៉ុន្មានដងទៅហើយទេ? បើគិតថាត្រូវធ្វើអ្វីមួយនោះខ្ញុំតែងតែចាំរកពេលសិន រៀបគម្រោងសិន តែដឹងខ្លូនឯងថា យកលេសតែប៉ុណ្ណោះ។ បើគិតពីការធ្វើអ្វីមួយវិញខ្ញុំ តែងតែចាំពេលដល់ទឹកចូលច្រមុះសិន បានត្រដរធ្វើទាំងប្រថុចញ៉ុច មិនបានធ្វើវាឲ្យរូចមុនពេលទេ។ ណា៎ហើយ! វាល្មម ប្តូរពី ចាំ ទៅ ធ្វើ វិញហើយ លឺទេ? ពេលខ្លះក៏ធ្លាប់ប្រាប់ខ្លូនឯងនូវសំនួរនេះម្តងហើយ ម្តងទៀតតែលទ្ធផលនៅតែដដែល គឺ រង់ចាំពេលសិន ពេលណាដែលល្អសម្រាប់ខ្ញុំ ទើបខ្ញុំធ្វើ។ អ្វីដែលគូរឲ្យ ហួសចិត្តនោះគឺ ការចាំរបស់ខ្ញុំ មកទល់ពេលនេះ ខ្ញុំចាំស្ទើរតែជិត 2ឆ្នាំហើយ លើសពីនេះទៅទៀតនោះគឺ ការចាំនេះ គ្រាន់តែជាការចាំ គ្មានបំលាស់ប្តូរណា ភាពរីកចម្រើនណាកើតឡើងសម្រាប់រូបខ្ញុំឡើយ។
ខ្ញុំប្រហែលជារង់ចាំ ព្រេងវាសនា ហើយមើលទៅ។ ទាំងខ្ញុំ ទាំងគេ តើមានអ្នកណាដឹងថា ព្រេងវា-សនារបស់អ្នកពេលណាបានមកដល់ទេ? រឺមួយអ្នកត្រូវចាំអស់មួយជីវិត?
ខ្ញុំពិតជាមានអារម្មណ៏តានតឹងណាស់ ស្របពេលដែលខ្ញុំដឹងខ្លូនឯងថា ការធ្វើបែបនេះគ្រាន់តែជាការធ្វើបាបខ្លូនឯងប៉ុណ្ណោះ មិនមែនជាការដាស់តឿន រឺកែទម្រង់ខ្លូនឯងឡើយ។ ដោយសារតែពាក្យចាំនេះហើយ ខ្ញុំបាននឹកទៅដល់ សម្រង់ឃ្លាមួយ ដែលបានលើកឡើងថា ៖
– ថ្ងៃស្អែក មិនដែលមកដល់ឡើយសម្រាប់អ្នក
ឃ្លានេះពិតជា មានន័យណាស់សម្រាប់ខ្ញុំ ។ អាស្រ័យហេតុនេះ តើខ្ញុំ ត្រូវតែចាំ ថ្ងៃស្អែក
ទៀតរឺទេ បើ ថ្ងៃស្អែកមិនដែលមកដល់សោះ សម្រាប់យើងគ្រប់គ្នានោះ។ បើដឹងខ្លូន គូរតែត្រូវ កែ មែនទេ? អត្ថបទនេះ គ្រាន់តែចែករំលែកនូវអារម្មណ៏ និងទម្លាប់យ៉ាប់ៗរបស់ខ្ញុំ និងសង្ឃឹមថា អ្នកទាំងអស់គ្នានឹង ជួយស្ថាបនារកវិធីសាស្រ្តល្អបង្ហាញខ្ញុំ ដែលទម្លាប់តែចាំ មកទល់ពេលនេះណា៎។
អារម្មណ៏ពិតនាថ្ងៃនេះ!
ថ្ងៃបុណ្យសែនក្បាលទឹក មកដល់! ថ្ងៃនេះអ្នកបានអុជធូបសែនរឺនៅ? ថ្ងៃនេះបានដុតក្រដាសសែនអត់? ចំណែកខ្ញុំ ខ្ញុំអត់បានសែននឹងគេទេ ពីព្រោះអី ខ្ញុំនៅធ្វើការហើយ ស្ថិតនៅឆ្ងាយពីគ្រួសារថែមទៀត។ ថ្ងៃនេះថ្វីត្បិតតែមិនបាននៅជួបជុំគ្រួសារដើម្បីសែន រួមគ្នា តែហាក់បីដូចជានៅ រូមគ្នាដែរពីព្រោះម៉ាក់ខ្ញុំ នៅពេលរៀបអុជធូប គាត់បានទូរស័ព្ទមកខ្ញុំ ដោយសម្លេងស្រទន់ និងកក់ក្តៅ ៖ កូន! ម៉ាក់អុជធូបជំនួសកូនស្រីណា៎ ! ម៉ាក់សូមបួងសួងឲ្យកូនរបស់ម៉ាក់គ្រប់គ្នា ទទូលបាននូវការអានិតស្រលាញ់ គោរពរាប់អានពីអ្នករាល់គ្នា និងមានជោគជ័យក្នុងការសិក្សា ការងារ និង ឆាប់បានគូរអនាគតរៀងៗខ្លួន។ គិតៗទៅ មិនថាម៉ាក់ រឺ ប៉ាទេ សុទ្ធតែចង់ឲ្យកូនស្រីគាត់នឹង ឆាប់រៀបការ ពីព្រោះអី គាត់ ឃើញ កូនស្រី របស់គាត់ម្នាក់ៗចាស់ៗអស់ហើយ។ តែខ្ញុំឆ្លើយប្រាប់ទៅគាត់ភ្លាមថា៖ ប្រហែលត្រូវ រង់ចាំ 3ឆ្នាំទៀតហើយម៉ាក់! គ្រាន់តែលឺបែបនេះគាត់ សើច ដោយហូសចិត្តនឹងសម្តីខ្ញុំ គាត់ថាម៉េចក៏ដឹងច្បាស់ម៉្លេះ ហ៊ានកំណត់ពេលសម្រាប់ខ្លួនឯងទៀត។ គិតៗទៅ ខ្ញុំចេះតែឆ្លើយយកតែរួចខ្លួនទៅពីព្រោះអីខ្ញុំក៏មិនដឹងថាម៉េចដែរ អារឿងហ្នឹងនោះ។
ថ្វីត្បិតតែមិនបានសែននៅផ្ទះ តែជាសំណាងល្អខ្ញុំក៏បានញ៉ាំជ្រូកខ្វៃដែរ ព្រោះនៅកន្លែងធ្វើការខ្ញុំគេសែន ហើយចែកឲ្យបុគ្គលិកម្នាក់បន្តិចៗ ។ ខ្ញុំញ៉ាំវាជាមួយនឹងនំបុ័ងដ៏ស្រួយ ក្តៅហ៊ុយៗ ដែលទើបតែទិញថ្មីៗពីហាងនំបុ័ងបាយ័នជាមួយបុគ្គលិកមួយចំនួន ដែលមិនបានទៅសែនដូចខ្ញុំដែរ។
ជាចុងក្រោយខ្ញុំ សង្ឃឹមថា ការជូនពររបស់អ្នកម៉ាក់ខ្ញុំក្លាយជាពិត ទាំងអស់ក្នុងពេលឆាប់ៗនេះ និង បន្តស្ថិតស្ថេររហូតក្នុងជីវិតរបស់កូនគ្រប់ៗគ្នា។ ពួកយើងពិតជាស្រលាញ់គ្រួសាររបស់យើងណាស់ ថ្វីត្បិត មិនហ៊ឺហា ដូចជាកូនអ្នកមាន តែសេចក្តីសុខកើតមានគ្រប់ពេលវេលាដោយសារការយកចិត្តទុកដាក់ រវាងគ្នានឹងគ្នា។ ដូចនេះសូមកុំភ្លេចផ្តល់នូវការយកចិត្តទុកដាក់របស់អ្នកទៅកាន់ ក្រុមគ្រួសារអ្នក និងអ្នកដទៃគ្រប់គ្នា។
Posted in Uncategorized
6 Comments
សែនក្បាលទឹក ទេអ្នកទាំងអស់គ្នាថ្ងៃស្អែក?
សែនក្បាលទឹក រឺបុណ្យភ្ជុំចិន ជាប្រភេទបុណ្យមួយ ដែលរួមទាំងប្រជាជនចិន វៀតណាម និង ប្រជាជនខ្មែរមួយចំនួននិយមធ្វើជារៀងរាល់ឆ្នាំ។ បុណ្យនេះជាទូទៅគឹកំណត់យកថ្ងៃ15កើត ខែ7 (ខែចិន) ដែលប្រជាជនខ្មែរកាត់ស្រឡាយចិនខាងចិនទៀជាវ ពួកគេតែងតែធ្វើគ្រប់ៗគ្នា។ ក្នុងឆ្នាំ 2013 នេះ ថ្ងៃសែនក្បាលទឹក ត្រូវនឹងថ្ងៃពុធ ទី 21 ខែ សីហា ឆ្នាំ 2013 ។ អ្នកទាំងអស់គ្នាមានសង្កេតដូចខ្ញុំទេ ថានៅតាមទីផ្សារនីមួយៗ មិនថាទីក្រុងភ្នំពេញ រឺតាមបណ្តាខេត្តនោះទេ គឺមានការលក់ដូរនំនែក ផ្លែឈើ សាច់មាន់ ជ្រូក រណែងរណង ហើយមនុស្សចូលទិញស្កេកស្កះ ស្ទើរតែទិញមិនទាន់ផងក្នុងថ្ងៃនេះ។ ខ្ញុំបានលឺម្តាយខ្ញុំ អ្នកជិតខាង ប្រាប់ថា ៖ ហ៊ឺ ! ថ្ងៃនេះ ម្ហូប ឡើងថ្ងៃណាស់ ជាពិសេស សាច់ ផ្លែឈើ នំ តែខ្ញុំនៅតែឃើញពួកគាត់យួរឡើងពេញកន្រ្តក នូវ សាច់ ផ្លែឈើ នំ ទាំងអស់នោះ ពីព្រោះទំាងអស់នេះគឺជាអ្វីដែលគាត់ត្រូវត្រៀមសម្រាប់ថ្ងៃស្អែក។ អ្វីដែលខ្ញំតែងតែឃើញជារៀងរាល់ឆ្នាំ គឺ ការលក់ក្រដាសសែន សម្រាប់ដុតក្នុងថ្ងៃសែនក្បាលទឹក ទាំងគ្រួសារខ្ញុំ អ្នកជិតខាងជាប់ខ្សែស្រឡាយចិន មិនដែលភ្លេចទិញវាឡើយ ។ មកដល់អាយុប្រមាណ20ជាង ឆ្នាំហើយ ខ្ញុំនៅតែមិនទាន់ដឹងច្បាស់ថា តើគ្រួសារខ្ញុំ និងប្រជាជនខ្មែរមួយចំនួនទៀតនោះ ហេតុដូចម្តេចបានជាពួកគាត់ធ្វើបុណ្យសែនក្បាលទឹកនេះឡើងជារៀងរាល់ឆ្នាំ ទោះបីជាក្នុងថ្ងៃបុណ្យឈប់សម្រាកខ្មែរ ពុំអនុញ្ញាត ឲ្យឈប់ក៏ដោយ។ តែយ៉ាងហោចណាស់អ្វីដែលខ្ញុំអាចដឹង គឺការ និយមធ្វើតៗគ្នា ពីជីដូនជីតា របស់គ្រួសារនីមួយៗ ហើយបើគ្រួសារណាដែលធ្លាប់ធ្វើពីមុនមក តែបើជា ខកខានពុំ បានធ្វើ ក្នុងឆ្នាំណាមួយពូកគេ នឹងជូបប្រទះនូវគ្រោះកាច ជាពុំខានពីព្រោះ កុងម៉ា និងញាត្តិកាទាំង7សណ្តានរបស់គេ ពុំបានទទួលសំណែន ដូចនេះពួកគេ នឹងកើតក្តីទោមនស្ស មិនតាមជួយថែរក្សា រឹជ្រោមជ្រែងក្នុងការរកស៊ីរបស់កូនចៅគេទៀតឡើយ ហើយថែមទាំងជេរប្រទេច បណ្តាសាកូនចៅជំនាន់ក្រោយរបស់គេទៀតផង។ ដូចនេះការខ្លាចរអារ និងការនិយមពីជីដូនជីតា ទៅម្តាយឳពុក ពីម្តាយឳពុក ទៅកូនចៅ បន្តៗ រហូតនេះហើយទើប ទំាងម៉ាក់ ប៉ា អ៊ី អ៊ំ របស់ខ្ញុំ និងគ្រូសារខ្សែស្រឡាយចិនទាំងអស់នោះមិនដែលរំលងឡើយថ្ងៃបុណ្យនេះ ។ ថ្វីត្បិតតែខ្ញុំជាកូនខ្មែរសុទ្ធសាធ មានសម្បុរមិនសូវស មានភ្នែកធំៗ សក់រូញបន្តិច តែគ្រូសារខ្ញុំវិញ បានត្រៀមរៀបចំសំណែនរូចហើយសម្រាប់ថ្ងៃស្អែក ពីព្រោះខ្ញុំជឿថា ការធ្វើបែបនេះពិតជាជួយជ្រោមជ្រែងក្នុង ជោគវាសនា នាឆ្នាំថ្មីនេះ របស់ គ្រូសារខ្ញុំពិតមែន។ ចុះគ្រួសារ និងបងប្អូនរបស់អ្នក ពួកគេត្រៀមដូចគ្រួសារខ្ញុំដែរអត់?
Posted in Uncategorized
9 Comments
រូបភាពសត្វអាថ៌កំបាំង
ពេលខ្លះយើងមិនបានចាប់អារម្មណ៏ថានៅទីនេះ តើមានអ្វីកំពុងតែពួនយើងនោះទេ សូមពិនិត្យមើលរូបខាងលើនីមួយៗមើល មានសត្វអ្វីខ្លះទៅ ?
Posted in Uncategorized
4 Comments
អត្ថបទសំរង់ចេញពីរឿង” ជួបគ្នានៅព្រះវិហារផ្តើមស្នេហ៏ក្យូតុ
១.ទទួលសញ្ញាប័ត្រ
… ជាបន្តរសូមអញ្ជើញនិស្សិតឯកទេសអក្សរសាស្រ្តខ្មែរ រាជ្យ ឬទ្ឋិស័ក្តិ! សំលេង ទះដៃលាន់លឺរំពងអបអរមិត្តយើងដែលមានភ័ព្ឋសំណាង ទទួលសញ្ញាបត្រពីសម្តេចនាយក រដ្ឋមន្ត្រី។ ពិធីចែកសញ្ញាបត្រក្រោមអធិបតីភាពបស់សម្តេចនាយករដ្ឋមន្ត្រីបានចប់ទៅ ហើយ លឺតែសំលេងខ្ញៀវខ្ញាររបស់គរុសិស្សទំាងអស់ដែលពួកគេសប្បាយចិត្តរីករាយឥត ឧបមារកវាចារថ្លែងមិនបានឡើយ។ នេះគឺជាថ្ងៃចុងក្រោយហើយក្នុងជីវភាពជាអ្នកសិក្សា របស់ពួកគេ។ ៤ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង១ឆ្នាំទៀតនៅវិទ្យាស្ថានជាតិ អប់រំ សរុបទំាងអស់៥ឆ្នាំធ្វើអោយពួកគេនឿយណាយធុញទ្រាន់ក្នុងការសិក្សាជាពន់ពេក។ ចាប់ពីថ្ងៃស្អែកទៅ ពួកគេនឹងទៅកាន់គោលដៅរៀងៗខ្លួន ដើម្បីបំរើជាតិជាគ្រូវិទ្យាល័យដ៏ ល្អក្នុងការបង្រៀននឹងផ្ទេរចំណេះដឹងទៅកាន់យុវសិស្សនៅតាមខេត្តនានាជាពិសេសទីជន បទដាច់ស្រយ៉ាល។ ងាកទៅខាងឆ្វេងដៃ គរុសិស្សមួយក្រុមកំពុងតែថតរូបយ៉ាងប្រញឹក ប្រញាយ ខ្លះបោះមួកឡើងលើព្រមៗគ្នាដើម្បីថតអោយឃើញស្ទីលល្អៗ ខ្លះទៀតលើកដៃ ខ្លះទៀតលើកជើង ខ្លះទៀតលៀនអណ្តាត ខ្លះទៀតដេកដួលលើស្មៅអោយគេថត។ ងាកទៅខាងស្តំាដៃវិញ បាច់ផ្កាដែលបានតំរៀបយ៉ាងល្អប្រណិត ត្រូវបានគេជូនលើកទឹកចិត្តទៅកាន់កូនប្រុសស្រី បងប្រុសស្រី សង្សារពីសំណាក់ឪពុកម្តាយ ប្អូនប្រុសស្រី មនុស្សជាទី ស្រឡាញ់ និងញ្ញាតិមិត្តទំាងឡាយដែលបានចូលរួមលើកទឹកចិត្ត។ ផ្ទុយស្រឡះពីមិត្តភ័ក្តិ ទាំងអស់កំពុងតែអបអរសាទរការបញ្ចប់ការសិក្សារបស់ពួកគេ នៅខាងក្រោយអាគារ “គ” ក្រោមដើមចំប៉ាសំលេងយំខ្សឹកខ្សួលអណ្តឺតអណ្តក់របស់គរុសិស្សម្នាក់លឺសូរ ងូវៗធ្វើអោយ មិត្តគេម្នាក់ដើរទៅលួងលោមយ៉ាងប្រញាប់។ នរណាគេទៅហ្ន៎? មកយំមានទុក្ខ ខណះដែលអ្នកដ៏ទៃសប្បាយខ្ញៀវខ្ញារជាមួយនឹងជោកជ័យរបស់ពួកគេ។ នៅពេលគេបែរមុខមក ទើបដឹងថាបុរសម្នាក់ខ្ពស់សង្ហារដូចទេពរិន្ទដារ៉ូ សំបុរខ្មៅស្រអែមសក់សិតវែកចំហៀង មុខ ម៉ដ្ឋដៃដូចមនុស្សស្រីម្នាក់នោះជា រាជ្យ ឬទ្ឋិស័ក្តិសោះ។
Posted in Uncategorized
Leave a comment