អត្ថបទសំរង់ចេញពីរឿង” ជួបគ្នានៅព្រះវិហារផ្តើមស្នេហ៏ក្យូតុ

១.ទទួលសញ្ញាប័ត្រ

 

… ជាបន្តរសូមអញ្ជើញនិស្សិតឯកទេសអក្សរសាស្រ្តខ្មែរ រាជ្យ ឬទ្ឋិស័ក្តិ! សំលេង ទះដៃលាន់លឺរំពងអបអរមិត្តយើងដែលមានភ័ព្ឋសំណាង ទទួលសញ្ញាបត្រពីសម្តេចនាយក រដ្ឋមន្ត្រី។​ ពិធីចែកសញ្ញាបត្រក្រោមអធិបតីភាពបស់សម្តេចនាយករដ្ឋមន្ត្រីបានចប់ទៅ  ហើយ លឺតែសំលេងខ្ញៀវខ្ញាររបស់គរុសិស្សទំាងអស់ដែលពួកគេសប្បាយចិត្តរីករាយឥត ឧបមារកវាចារថ្លែងមិនបានឡើយ។ នេះគឺជាថ្ងៃចុងក្រោយហើយក្នុងជីវភាពជាអ្នកសិក្សា របស់ពួកគេ។ ៤ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង១ឆ្នាំទៀតនៅវិទ្យាស្ថានជាតិ អប់រំ សរុបទំាងអស់៥ឆ្នាំធ្វើអោយពួកគេនឿយណាយធុញទ្រាន់ក្នុងការសិក្សាជាពន់ពេក។ ចាប់ពីថ្ងៃស្អែកទៅ ពួកគេនឹងទៅកាន់គោលដៅរៀងៗខ្លួន ដើម្បីបំរើជាតិជាគ្រូវិទ្យាល័យដ៏ ល្អក្នុងការបង្រៀននឹងផ្ទេរចំណេះដឹងទៅកាន់យុវសិស្សនៅតាមខេត្តនានាជាពិសេសទីជន បទដាច់ស្រយ៉ាល។ ងាកទៅខាងឆ្វេងដៃ គរុសិស្សមួយក្រុមកំពុងតែថតរូបយ៉ាងប្រញឹក ប្រញាយ ខ្លះបោះមួកឡើងលើព្រមៗគ្នាដើម្បីថតអោយឃើញស្ទីលល្អៗ ខ្លះទៀតលើកដៃ ខ្លះទៀតលើកជើង ខ្លះទៀតលៀនអណ្តាត ខ្លះទៀតដេកដួលលើស្មៅអោយគេថត។ ងាកទៅខាងស្តំាដៃវិញ បាច់ផ្កាដែលបានតំរៀបយ៉ាងល្អប្រណិត ត្រូវបានគេជូនលើកទឹកចិត្តទៅកាន់កូនប្រុសស្រី​ បងប្រុសស្រី​ សង្សារពីសំណាក់ឪពុកម្តាយ ប្អូនប្រុសស្រី មនុស្សជាទី ស្រឡាញ់ និងញ្ញាតិមិត្តទំាងឡាយដែលបានចូលរួមលើកទឹកចិត្ត។ ផ្ទុយស្រឡះពីមិត្តភ័ក្តិ ទាំងអស់កំពុងតែអបអរសាទរការបញ្ចប់ការសិក្សារបស់ពួកគេ នៅខាងក្រោយអាគារ “គ”  ក្រោមដើមចំប៉ាសំលេងយំខ្សឹកខ្សួលអណ្តឺតអណ្តក់របស់គរុសិស្សម្នាក់លឺសូរ ងូវៗធ្វើអោយ មិត្តគេម្នាក់ដើរទៅលួងលោមយ៉ាងប្រញាប់។ នរណាគេទៅហ្ន៎? មកយំមានទុក្ខ ខណះដែលអ្នកដ៏ទៃសប្បាយខ្ញៀវខ្ញារជាមួយនឹងជោកជ័យរបស់ពួកគេ។ នៅពេលគេបែរមុខមក ទើបដឹងថាបុរសម្នាក់ខ្ពស់សង្ហារដូចទេពរិន្ទដារ៉ូ សំបុរខ្មៅស្រអែមសក់សិតវែកចំហៀង មុខ ម៉ដ្ឋដៃដូចមនុស្សស្រីម្នាក់នោះជា រាជ្យ ឬទ្ឋិស័ក្តិសោះ។

About ធារីthearyテイリー庭理

មិនដែលបោះបង់ចោលអ្វីដែលខ្ញុំប៉ងប្រាថ្នា!"!‌‌។
This entry was posted in Uncategorized. Bookmark the permalink.

Leave a comment